-
តើ Coda Rewards គឺជាអ្វី?
Coda Rewards គឺជាកម្មវិធីភក្ដីភាពរបស់ Codashop។ អ្នកអាចទទួលបានប្រាក់ត្រឡប់មកវិញ (cashback) និងការបញ្ចុះតម្លៃសម្រាប់ការទិញលើកក្រោយរបស់អ្នក រាល់ពេលដែលអ្នកបញ្ចូលលុយលើវត្ថុណាមួយ និងប្រើប្រាស់វិធីសាស្ត្រទូទាត់ដែលស្របតាមលក្ខខណ្ឌ។
-
របៀបទទួលបាន Coda Rewards?
- សូមប្រាកដថាហ្គេមដែលអ្នកទិញគាំទ្រ Coda Rewards។
- ចូលគណនី Codashop របស់អ្នក ឬបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកមុនពេលធ្វើការបង់ប្រាក់។
- បន្ទាប់ពីការបង់ប្រាក់ទទួលបានជោគជ័យ Coda Rewards នឹងត្រូវបញ្ចូលទៅក្នុងគណនី Codashop របស់អ្នកដោយស្វ័យប្រវត្តិក្នុងរយៈពេលយ៉ាងយូរ 6 ម៉ោង។
-
ខ្ញុំមិនមានគណនី Codashop ទេ ប៉ុន្តែបានបញ្ចូលអ៊ីមែលនៅពេលទិញ។ តើ Coda Rewards នឹងនៅតែទទួលបានដែរឬទេ?
បាទ/ចាស។ សូមបង្កើតគណនី Codashop ដោយប្រើអ៊ីមែលដែលអ្នកបានបញ្ចូល ហើយ Coda Rewards នឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីថ្មីរបស់អ្នក។
-
តើវិធីសាស្ត្រទូទាត់អ្វីខ្លះដែលត្រូវបានគាំទ្រ?
Card Payments
Wing
PiPay
Paygo
Bakong
-
តើពេលណាខ្ញុំនឹងទទួលបាន Coda Rewards?
Coda Rewards នឹងចូលទៅក្នុងគណនីរបស់អ្នកយឺតបំផុត 6 ម៉ោងបន្ទាប់ពីការបង់ប្រាក់។
ប្រសិនបើមិនទាន់ទទួលបាន សូមប្រាកដថាអ៊ីមែលដែលអ្នកបានប្រើគឺត្រឹមត្រូវ។ ប្រសិនបើលើសពី 6 ម៉ោងហើយនៅតែមិនទទួលបាន Coda Rewards សូមទាក់ទងមកយើងខ្ញុំនៅទីនេះ។
-
តើខ្ញុំនឹងទទួលបាន Coda Rewards នៅឯណា?
Coda Rewards ត្រូវបានរក្សាទុកនៅក្នុងគណនី Codashop របស់អ្នក។ ប្រសិនបើអ្នកគ្រាន់តែបញ្ចូលអ៊ីមែលនៅពេលប្រតិបត្តិការ Coda Rewards នឹងនៅតែត្រូវបានរក្សាទុក ប៉ុន្តែអ្នកត្រូវតែបង្កើតគណនី Codashop ដើម្បីអាចប្រើប្រាស់វាបាន។
-
តើខ្ញុំប្រើប្រាស់ Coda Rewards យ៉ាងដូចម្តេច?
ប្រើប្រាស់សមតុល្យ Coda Rewards របស់អ្នកជាការបញ្ចុះតម្លៃដោយ៖
- ជ្រើសរើសវត្ថុដែលអ្នកចង់ទិញ។
- ស្វែងរកប៊ូតុង Coda Rewards នៅខាងលើជម្រើសវិធីសាស្ត្រទូទាត់។
- បើកប៊ូតុងនោះ ដើម្បីកាត់បន្ថយតម្លៃសរុបដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់សមតុល្យរបស់អ្នក។
-
ខ្ញុំមិនទទួលបាន Coda Rewards របស់ខ្ញុំទេ។
ប្រសិនបើ Coda Rewards របស់អ្នកមិនទាន់បង្ហាញទេ សូមពិនិត្យមើលចំណុចខាងក្រោម៖
- សូមប្រាកដថាអ្នកបានចូលគណនី ដោយប្រើអ៊ីមែលដូចគ្នាដែលអ្នកបានប្រើសម្រាប់ប្រតិបត្តិការ។
- រង់ចាំរហូតដល់ 6 ម៉ោងបន្ទាប់ពីការបង់ប្រាក់ទទួលបានជោគជ័យ។
- ប្រសិនបើលើសពី 6 ម៉ោង ឬអ្នកភ្លេចអ៊ីមែលដែលបានប្រើ សូមទាក់ទងមកកាន់ផ្នែកជំនួយអតិថិជន (Customer Support) របស់យើង ដោយភ្ជាប់មកជាមួយនូវវិក័យប័ត្របង់ប្រាក់។
-
តើផលិតផលអ្វីខ្លះដែលអាចប្រើប្រាស់ Coda Rewards បាន?
អ្នកអាចប្រើប្រាស់ Coda Rewards បានស្ទើរតែគ្រប់ហ្គេមទាំងអស់នៅ Codashop! ពិនិត្យមើលបញ្ជីពេញលេញនៅទីនេះ។
-
តើ Coda Rewards មានកាលបរិច្ឆេទផុតកំណត់ដែរឬទេ?
បាទ/ចាស។ Coda Rewards នឹងផុតកំណត់ ប្រសិនបើមិនត្រូវបានប្រើប្រាស់ក្នុងរយៈពេល 45 ថ្ងៃ។ Coda Rewards ដែលផុតកំណត់ហើយ មិនអាចបន្ត ឬប្តូរជាសាច់ប្រាក់បានទេ។
-
តើ Coda Rewards អាចផ្ទេរបានដែរឬទេ? តើខ្ញុំអាចចែករំលែកវាជាមួយមិត្តភក្តិបានទេ?
ទេ។ សមតុល្យ Coda Rewards មិនអាចផ្ទេរ ឬចែករំលែករវាងគណនីបានទេ។
-
តើខ្ញុំត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ Coda Rewards របស់ខ្ញុំដោយរបៀបណា?
ដើម្បីពិនិត្យមើលថាពេលណា Coda Rewards របស់អ្នកផុតកំណត់ គ្រាន់តែអនុវត្តតាមជំហានទាំងនេះ៖
- ចូលគណនី Codashop របស់អ្នក។
- ចុចលើម៉ឺនុយនៅក្បែរនិមិត្តសញ្ញា Codashop បន្ទាប់មកជ្រើសរើស "Rewards"។ នៅលើទំព័រនេះ អ្នកអាចមើលឃើញកាលបរិច្ឆេទផុតកំណត់សម្រាប់សមតុល្យ Coda Rewards ទាំងអស់ដែលអ្នកមាន។
- តើ Coda Rewards អាចដកជាសាច់ប្រាក់បានទេ?
ទេ។ សមតុល្យនេះអាចប្រើបានតែសម្រាប់ប្រតិបត្តិការនៅលើ Codashop ប៉ុណ្ណោះ។